ទិវាស្រាវជ្រាវ បារាំង-កម្ពុជា ថ្ងៃទី២៩-៣០ មីនា ២០១៨

ស្ថាន​ទូត​បា​រាំ​ង និង​វិទ្យា​ស្ថាន​បារាំង​នៅ​កម្ពុជា ក្នុង​ភាព​​ជា​ដៃគូជា​មួយ​សាកល​វិទ្យា​ល័យ និង​ស្ថា ប័ន​ស្រា​វ​ជ្រា​វ​នានា​ដែលមា​ន​វត្ត​មាន​នៅ​កម្ពុជា នឹង​រៀប​ចំ​ទិវា​ស្រា​វ​ជ្រាវ​បារាំង​-​កម្ពុ​ជា​ជា​​លើក ដំ​បូង​​។
ព្រឹត្តិ​ការណ៍​ខាង​លើ ដែល​មាន​គោល​ដៅ​​លើក​​កម្ពស់​​ការ​ស្រាវ​ជ្រាវ និង​លើក​ស្ទួយមុខ​អាជី​ព​ផ្នែកវិទ្យា​សាស្រ្ត​នៅ​កម្ពុជា នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​២៩ និ​ង​៣០​ខែ​មីនា ឆ្នាំ​២០១៨ នៅ​ភ្នំពេញ នៅ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា (សាលា​តិច​ណូ)​។

JPEG

ទិវា​ស្រាវ​ជ្រាវ​នេះ​មាន​គោល​ដៅទា​ក់​ទាញ​និស្សិត​កម្ពុជា​ឱ្យចាប់​យក​ការ​ស្រាវ​ជ្រាវ ដើម្បី​ចូល​រួមចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុ​ជា​។ ទិវា​នេះលើ​ក​ស្ទួយ​តម្លៃ​និ​ស្សិត អ្នក​ស្រាវ​ជ្រាវ​វ័យ​ក្មេង ការ​ទន្ទឹងចង់​បាន ទស្សនៈ​វិ​ស័យ និង​ឱកាស​របស់​ពួក​គេ​។ ព្រឹត្តិ​ការណ៍​នេះ​ជា​ឱកាស​សម្រាប់​ជួប​ជុំ និង​ចង​ក្រង​ជា​បណ្តាញ​រវាង​តួអង្គ​នានា​មក​ពី​គ្រប់ទិ​ស​ទី (​រួម​​មាន​​​និ​​ស្សិត អ្ន​ក​​ស្រា​វ​​ជ្រាវ ស្ថា​​ប័នផ្សេង​​ៗ និង​​ក្រុម​​ហ៊ុន​​)​។ ព្រឹត្តិ​​ការណ៍​​នេះ​​នឹង​​ជួយ​​បញ្ជ្រា​ប​​ឱ្យ​សាធារណ​​ជន​​បាន​​យល់​​ដឹង​​អំពី​​ការស្រាវ​​ជ្រាវ ធ្វើ​ឡើង​​ដោយ​ស្ថាប័​​​ន​​បារាំង​​ដែល​​មាន​​វត្ត​មា​ន​​នៅក​ម្ពុជា ជាមួ​យ​ស្ថាប័ន​កម្ពុ​ជា និងស្ថាប័ន​អន្ត​រជា​តិ ដែល​ជា​ដៃគូ​ ហើយ​ក៏​ជា​ឱកាស​មួយ​ពិភាក្សា​​អំពី​ការ​ចូល​រួម​​ចំណែក​​នៃ​ការស្រាវ​​ជ្រាវ ក្នុង​​ការ​​អភិវឌ្ឍ​ប្រ​ទេស​​កម្ពុ​ជា​​។ ទិវា​នេះ​ក៏ជា​​ឱកាស​​មួយ​​សម្រា​​ប់​​ជួយ​ជ្រោម​​ជ្រែង​​ថ្នាក់​ដឹក​​​​នាំ​​​ស្ថាប័ន​​​រដ្ឋ និង​​​ផ្តល់​​ឱកាស​​​ក្នុង​​ការ​​​ពិភា​ក្សា​​ផ្លាស់​​ប្តូ​រ​​យោបល់​​​អំពី​​​ប្រធា​​ន​​បទ​​នា​​នា និងបញ្ហា​​ប្រឈម​​នៃ​​ការ​​ស្រា​​វ​​ជ្រា​​វ​នៅ​​​កម្ពុជា​​។

ទិវា​ខាងលើ​​នឹងមា​ន​កា​រចូល​​រួម​​ពីសំណាក់​​និ​ស្សិត និង​​អ្នក​ស្រាវ​​ជ្រាវ​​វ័​យ​​ក្មេង តំណាង​​ស្ថាប័​​នគ្រឹះ​ស្ថាន​​ឧត្តម​​សិក្សា និង​​ស្រាវ​​ជ្រាវ រួម​​ទាំង​​ថ្នាក់​​ដឹក​​នាំ​​មក​​ពី​​ស្ថាប័ន​​រដ្ឋ។ ទិវា​​នេះ​​ក៏​​ស្វា​គម​​ន៍​ផង​​ដែរ​ដល់​​តំណាង​​ស្ថាប័​ន​សេដ្ឋ​​កិច្ច និង​​សង្គ​ម​។

ទិវា​​ខាងលើនឹង​ផ្តោ​ត​លើ​ការ​បង្ហាញប្រកប​ដោយ​​លក្ខណៈ​​វិទ្យា​​សាស្រ្ត សន្និ​​សីទ និង​​កិច្ច​​ពិ​ភា​​ក្សា​តុមូល ដែល​​មាន​​ការ​​ចូល​រួមពី​ថ្នាក់​ដឹក​នាំ​ន​យោ​បាយ និង​អ្នក​ជំនាញ​ការ​ផ្នែក​វិទ្យា​សាស្រ្ត រួមទាំង​ព្រឹត្តិ​ការណ៍​ផ្សេង​ទៀត (មាន​ដូចជា​ពិព័រណ៍ ស្ត​ង់ ការ​ប្រកួត​ប្រ​ជែង និង​ជំនួប​ពិភា​ក្សាផ្លាស់​ប្តូរ​យោ​បល់)​។
ភាសាប្រើប្រាស់ក្នុងអំឡុងទិវាវិទ្យាសាស្រ្ត៖ បទអន្តរាគមន៍នានា នឹងធ្វើឡើងជាភាសាបារាំង និងជាភាសាខ្មែរ (អមដោយការបកប្រែ)។
កាលបរិច្ឆេទ និងទីកន្លែង ៖ ថ្ងៃទី២៩ និង៣០ខែមីនា ឆ្នាំ២០១៨ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ)

សូម​ចុច​ត្រ​ង់​នេះ ដើម្បី​មើល​កម្ម​​វិធី
អ្នក​​ចង់​ចូល​​រួម​ទិវា​នេះ​​ត្រូ​វ​ចុះ​ឈ្មោះ​​ជា​​មុន ឱ្យ​បាន​មុន​ថ្ងៃ​ទី ១៦ ខែ​មីនា ឆ្នាំ​២០១៨ តាម​រយៈ ពាក្យ​ចុះ​ឈ្មោះ

ដើម្បី​​ជ្រាប​​ព័ត៌​មា​ន​​បន្ថែម សូម​​ទាក់​​ទង​​ទៅ​កាន់​​លោក​​ស្រី ហ្វ្រេ​ដេ​រីក រ៉េ​ញេ តាម​រយៈ​អ៊ី​មែល frederique.reigney@diplomatie.gouv.fr ។

ការ​ប្រកួត​​ចំនួន​​បី​ប្រ​ភេទ បើកទ​ទួល​បេក្ខជន​ចូល​រួម​ប្រកួតប្រ​ជែង​៖
ក្នុង​ឱកាស​ទិវា​ស្រាវ​ជ្រា​វ​បា​រាំង​-កម្ពុ​ជា មាន​ការ​រៀបចំ​ព្រឹត្តិ​ការណ៍​ផ្សេងៗ​ដើម្បី​លើក​ស្ទូយ​តម្លៃនៃ​ការ​ងារ​ស្រាវ​ជ្រាវ និង​គម្រោង​ ដែល​មា​ន​លក្ខណៈប​ង្កើត​ថ្មី​របស់​និស្សិត និង​អ្នក​ស្រាវ​ជ្រាវ​វ័យក្មេង​​ដែ​ល​​មាន​​វត្ត​មាន​​នៅ​​ក​ម្ពុ​ជា​។ កម្មវិធី​​​​នី​​​​​មួយ​​ៗ មាន​​​ការ​​​​ប្រកួត​​មួយ​​​៖

  • ការ​​ប្រកួត​​ដណ្ដើម​​រង្វាន់​​ស្លា​ក​ផ្សព្វផ្សាយ​ស្តីពី​ការ​ស្រាវ​ជ្រា​វដែល​ល្អ​ដាច់​គេ ដើម្បី​ជ្រាបព័ត៌មា​ន​បន្ថែម និង​ដើម្បី​ដាក់​បេក្ខ​ភាព​ចូល​រួម​ប្រកួ​ត សូម​ចុច​ត្រ​ង់​នេះ
  • ការ​ប្រកួត​ដណ្ដើម​រង្វាន់​[ការ​បង្ហាញនិក្ខេប​បទ​ក្នុង​រយៈពេល​១៨០​វិនាទី​ដែលល្អដាច់​គេ] ដើម្បីជ្រាបព័​ត៌​មាន​បន្ថែម និង​ដើម្បី​ដាក់​បេក្ខ​ភាព​ចូល​រួម​ប្រកួត សូម​ចុច​ត្រ​ង់​នេះ
  • ការ​ប្រកួត​ដណ្ដើម​រង្វាន់​«គម្រោង​ដែលមា​ន​លក្ខណៈ​បង្កើ​ត​ថ្មី​ដែលល្អដាច់គេ» ដើម្បីជ្រាបព័ត៌មានបន្ថែម និងដើម្បីដាក់បេក្ខភាពចូលរួមប្រកួត សូមចុចត្រង់នេះ

ភាសា​ប្រើ​ប្រាស់​ក្នុង​ពេល​ប្រកួត​៖ ភាសាដែ​ល​ប្រើប្រាស់​ក្នុង​ពេល​ប្រកួត អាច​ជា​ភាសា​បា​រាំ​​ង ឬ​អង់​​គ្លេស​។

ដៃគូ​៖ ស្ថាប័ន​ស្រាវ​ជ្រាវ និង​បណ្តុះបណ្តាល​​៖ វិទ្យា​ស្ថាន​ប៉ាស្ទ័​រ​នៅ​កម្ពុជា​(IPC) វិទ្យា​ស្ថាន​ស្រាវ​ជ្រាវសម្រាប់​ការ​អភិវឌ្ឍ​(IRD) ទីភ្នាក់​ងារ​បារាំងស្រាវ​ជ្រា​វ​ជំងឺ​អេដស៍ និង​ជំងឺ​ថ្លើម(ANRS)​ វិ​ទ្យា​ស្ថាន​​ស្រាវ​​ជ្រា​វ​​ស្តី​ពី​​​​អាស៊ី​​​​អាគ្នេ​យ៍​​សហ​​សម័យ​​​​(IRASEC) វិ​ទ្យា​ស្ថាន​​បច្ចេ​ក​​វិទ្យា​កម្ពុជា​​(ITC) វិទ្យា​ស្ថាន​ជាតិ​ប្រៃស​ណីយ៍ ទូរ​គមនា​គមន៍(NIPTICT)​…​។​ល។​
មូលនិធិ និងវិស័យឯកជន៖ Baca Villa (ហាងលក់ផលិតផលសរីរាង្គ) Sirea មូលនិធិ Mérieux ហាងBotanik Essence ក្រុមហ៊ុន Nokor Group ។ល។

កែប្រែចុងក្រោយ 28/03/2018

ត្រឡប់ទៅលើ